Outline
ក្នុងឆ្នាំ២០២៤សាកលវិទ្យាល័យអូកាយ៉ាម៉ាត្រូវបានក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុនប្រគល់ភារកិច្ចអោយបន្តដំណើរការគម្រោង"Global Network Project to Promote Study in Japan (ASEAN Regional Office)"ដោយសារការសម្រេចបាននូវសមិទ្ធផលដ៏ជោគជ័យកាលពីគម្រោងមុន“Study in Japan Global Network Project in ASEAN” នៅឆ្នាំ២០១៩ដល់ឆ្នាំ២០២៣។
គម្រោងនេះមានគោលបំណងបង្កើនចំនួននិស្សិតអន្តរជាតិពីបណ្ដាប្រទេសអាស៊ានអោយបានជាង១០ម៉ឺននាក់ (២ដងនៃចំនួននៅឆ្នាំ២០២៣) ក្នុងរយៈពេល៥ឆ្នាំ ហើយរួមចំណែកដល់គោលដៅទទួលនិស្សិតអន្តរជាតិចំនួន៣៨ម៉ឺននាក់ (លើកលែងសិស្សមធ្យមសិក្សា) នៅឆ្នាំ២០៣៣ដែលបានលើកឡើងដោយក្រុមប្រឹក្សាជំរុញវិស័យអប់រំក្នុងពេលអនាគតក្រោមគម្រោង J-MIRAI (Japan-Mobility and Internationalization: Re-engaging and Accelerating Initiative for future generations)។
គិតត្រឹមខែឧសភាឆ្នាំ២០២៥ យើងមានការិយាល័យចំនួន៩ទីតាំងនៅតំបន់អាស៊ានដូចជា ចាកាតា ស៊ូរ៉ាបាយ៉ា និងសាកលវិទ្យាល័យឥណ្ឌូណេស៊ី (ប្រទេសឥណ្ឌូណេស៊ី) កូឡាឡាំពួរ(ប្រទេសម៉ាឡេស៊ី) យ៉ាំងហ្គន និងម៉ាន់ដាឡេ (ប្រទេសមីយ៉ាន់ម៉ា) បាំងកក (ប្រទេសថៃ) ភ្នំពេញ (ប្រទេសកម្ពុជា) និងវៀងចន្ទន៍ (ប្រទេសឡាវ)។
ការិយាល័យទាំងនេះមានតួនាទីសំខាន់ក្នុងការជ្រើសរើសនិស្សិតឆ្នើមមកពីបណ្ដាប្រទេសអាស៊ាន។
សាកលវិទ្យាល័យអូកាយ៉ាម៉ាបន្តគាំទ្រ និងផ្តល់ដំបូន្មានបន្ថែមដល់និស្សិតមកពីបណ្តាប្រទេសអាស៊ានដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ដោយផ្អែកតាមបទពិសោធន៍ដែលទទួលបាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាបទពិសោធន៍នៃការសហការជាមួយស្ថាប័ននានា និងសាកលវិទ្យាល័យជាតិចំនួន៦ (SixERS) នៅប្រទេសជប៉ុន។
* SixERS: សាកលវិទ្យាល័យឈីបបា, សាកលវិទ្យាល័យនីហ្គីតា, សាកលវិទ្យាល័យកាណាហ្សាវ៉ា, សាកលវិទ្យាល័យណាហ្គាសាគី, សាកលវិទ្យាល័យគូម៉ាម៉ូតូ និងសាកលវិទ្យាល័យអូកាយ៉ាម៉ា